យេរេមា 26:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្ស ឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ នឹងមនុស្សខ្លះទៀត ឲ្យទៅជាមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទយេហូយ៉ាគីមចាត់អែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀតឲ្យទៅស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយេហូយ៉ាគីមចាត់លោកអែលណាថាន ជាកូនរបស់លោកអកបោរ និងបក្សពួកគាត់ឲ្យទៅស្រុកអេស៊ីប អាល់គីតាប ស្តេចយេហូយ៉ាគីមចាត់លោកអែលណាថាន ជាកូនរបស់លោកអកបោរ និងបក្សពួកគាត់ឲ្យទៅស្រុកអេស៊ីប |
រួចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរ ជាកូនមីកាយ៉ា នឹងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ា ជាអ្នកជំនិតស្តេចថា
ដូច្នេះ ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡិម) ហើយគេស្នើការនឹងនាង
កាលណាមនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។
បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។
លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន នឹងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា
នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា នឹងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង
មានតែអែលណាថាន ដេឡាយ៉ា នឹងកេម៉ារា ដែលបានទូលអង្វរដល់ស្តេច សូមកុំឲ្យទ្រង់ដុតក្រាំងប៉ុណ្ណោះ តែស្តេចមិនព្រមស្តាប់តាមទេ
ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់