ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 2:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ​ដែល​ឯង​បាន​ធ្វើ​សំរាប់​ខ្លួន តើ​នៅ​ឯ​ណា ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​ឯង​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​ឯង ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​ឯង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ខ្លួន តើ​នៅ​ឯ​ណា? ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​អ្នក​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក ក្នុង​គ្រា​ដែល​អ្នក​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន។ ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​អ្នក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ? ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន នៅ​ពេល​អ្នក​មាន​ទុក្ខ ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ? ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ? ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន នៅ​ពេល​អ្នក​មាន​ទុក្ខ ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ? ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!

សូមមើលជំពូក



យេរេមា 2:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អេលី‌សេ ក៏​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា តើ​ទ្រង់នឹង​ទូលបង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរ៉ារបស់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រាអែល​មាន​បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ម៉ូអាប់​ហើយ


ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ


វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។


គេ​លី​យក​រូប​នោះ​ទៅ​ដំកល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ អើ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ គង់​តែ​មិន​ចេះ​តប​ឆ្លើយ ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​ទៅ​បាន​ឡើយ។


កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែអស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។


នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង


ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ


ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។


វរ‌ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដល់‌ម៉្លេះ​បាន​ជា​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ​គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ


ឥឡូវ តើ​ពួក​ហោរា​របស់​ទ្រង់​នៅ​ឯ​ណា​ដែល​គេ​ទាយ​ថា ស្តេច​បាប៊ីឡូន​នឹង​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ


អ៊ីស្រាអែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ទ្រប‌ទ្រល់​ដែល​កើត​មាន​ផ្លែ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា នោះ​ក៏​ចំរើន​អាសនា​របស់​ខ្លួន​ជា​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​គេ​បាន​ល្អ​យ៉ាង​ណា នោះ​គេ​បាន​ធ្វើ​បង្គោល​គោរព​ឲ្យ​ល្អ​យ៉ាង​នោះ​ដែរ


ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា នឹង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ


វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាសនឹង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ


នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា


ចូរ​ទៅ​អំពាវ‌នាវ​ដល់​ព្រះ​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​បាន​រើស​នោះ​វិញ ត្រូវ​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ឯង​ក្នុង​វេលា​ដែល​មាន​សេចក្ដី​វេទនា​ចុះ