យេរេមា 13:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ សម្បុរស្បែករបស់ខ្លួនបានឬទេ? ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ? បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អឡើយ។ អាល់គីតាប តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អបានឡើយ។ |
ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្ដីចំកួតរបស់វាមិនព្រមរបកចេញពីវាឡើយ។
របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ
ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ
ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន
ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ
ការដែលអញបានវាយផ្ចាលពួកកូនចៅឯង នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនឯងរាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់ឯង ដូចជាសិង្ហដែលហែកបំផ្លាញវិញ
ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
ឱព្រះយេហូវ៉ា ព្រះនេត្រទ្រង់ តើទតមិនឃើញសេចក្ដីពិតទេឬអី ទ្រង់បានវាយគេ តែគេមិនបង្រះសោះ ទ្រង់បានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគំរប់៣ដង តែគេទាយដូចគ្នាទាំងអស់