គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន នឹងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
យេរេមា 12:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ អាល់គីតាប ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ |
គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន នឹងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត
គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្ដីអាក្រក់នៃការដែលគេធ្វើ អញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ
ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់បានស្បថដោយអង្គទ្រង់ថា អញខ្ពើមសេចក្ដីមានះរបស់យ៉ាកុប ក៏ស្អប់ដំណាក់ទាំងប៉ុន្មានរបស់គេដែរ ដូច្នេះ អញនឹងប្រគល់ទាំងទីក្រុង នឹងរបស់ទាំងអស់ ដែលនៅក្នុងទីនេះទៅផង
ពីមុនមក រាស្ត្រអញបានលើកគ្នា ដូចជាខ្មាំងសត្រូវវិញ ឯពួកអ្នកដែលដើរតាមផ្លូវ ដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចំបាំងវិញ
ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។