យេរេមា 11:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានដាក់ឈ្មោះឲ្យឯងថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែទ្រង់បានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយសូរគ្រុំគ្រាំយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យអ្នកថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែព្រះអង្គបានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយឮសូរសន្ធឹកយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ព្រះអង្គនឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។ អាល់គីតាប អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។ |
ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ ខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច
ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស
សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំង សំរាប់អង្គទ្រង់
ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង
កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។
អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងផ្ចាលឯងឲ្យសមតាមផលការដែលឯងបានប្រព្រឹត្ត គឺអញនឹងបង្កាត់ភ្លើងនៅក្នុងព្រៃឯង ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញផង។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចំការ នឹងលើផលដែលកើតពីដីផង សេចក្ដីកំហឹងនោះនឹងឆេះឡើង ឥតរលត់ឡើយ។
មែកគេនឹងត្រសាយចេញទៅ ឯលំអរបស់គេ នឹងបានដូចជាដើមអូលីវ ហើយនឹងមានក្លិន ដូចជាព្រៃល្បាណូន
ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ
ឯងនឹងមានដើមអូលីវនៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី