ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 1:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ថ្លែង។ កុំ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​តក់‌ស្លុត​ថែម​ទៀត។

សូមមើលជំពូក

អាល់គីតាប

រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ថ្លែង។ កុំ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​តក់‌ស្លុត​ថែម​ទៀត។

សូមមើលជំពូក



យេរេមា 1:17
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់​ទៅ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច


នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ចួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ


គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ


ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ


ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ


ឯង​ត្រូវ​និយាយ​គ្រប់​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​អើរ៉ុន​បង​ឯង​ត្រូវ​ទូល​ដល់​ផារ៉ោន ដើម្បី​ឲ្យ​ស្តេច​បាន​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​ទៅ


ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សំរាប់​ត​នឹង​ស្រុក​ទាំង​មូល នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅហ្វាយ នឹង​ពួក​សង្ឃ ហើយ​នឹង​បណ្តាជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង


សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន​ដល់​ទូលបង្គំ​ត្រូវ​អៀន‌ខ្មាស តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ស្រយុត​ចិត្ត​ឲ្យ​សោះ សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ​វិញ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​១​ជា​២​ផង។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ​ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ


រួច​យេរេមា​លោក​ក៏​ជំរាប​ដល់​ពួក​ចៅហ្វាយ នឹង​ជន​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចាត់​ខ្ញុំ ឲ្យ​មក​ទាយ​ប្រាប់​អស់​ទាំង​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​នឹង​ទី​ក្រុង​នេះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ដូច្នេះ​បារូក ជា​កូន​នេរីយ៉ា ក៏​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ


ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ តាម​សេចក្ដី​ដែល​អញ​នឹង​បង្គាប់


ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ


ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង


ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ


ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ


ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត‌យុទ្ធ​ជា​ច្រើន​ផង


ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង