រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ នឹងពពែ៧ ទុកជាយញ្ញបូជា
ម៉ាឡាគី 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដង្វាយរបស់ពួកយូដា នឹងក្រុងយេរូសាឡិមនឹងជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ ទើបតង្វាយរបស់យូដា និងយេរូសាឡិមនឹងបានជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ដូចកាលពីដើម និងដូចកាលពីបុរាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ តង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល តង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ អាល់គីតាប ពេលនោះ អុលឡោះតាអាឡាពេញចិត្តទទួល ជំនូនរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ |
រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ នឹងពពែ៧ ទុកជាយញ្ញបូជា
រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុតនឹងដង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាដង្វាយដុត
ទ្រង់ឡើងទៅថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។
ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។
នោះទ្រង់នឹងសព្វព្រះហឫទ័យ ដោយដង្វាយនៃសេចក្ដីសុចរិត គឺជាដង្វាយដុតនឹងយញ្ញបូជាថ្វាយទាំងមូលផង ដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។
នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ