គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ
ម៉ាថាយ 9:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់ ព្រះគម្ពីរខ្មែរសាកល ខណៈដែលបុរសពីរនាក់នោះកំពុងចាកចេញទៅ មើល៍! គេបាននាំមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះយេស៊ូវ។ Khmer Christian Bible ពេលអ្នកទាំងពីរនោះកំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។ អាល់គីតាប លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអ៊ីព្លេសចូល មកជួបអ៊ីសា។ |
គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ
ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក នឹងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា
គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ