ទ្រង់ឆ្លើយតបថា ឯងរាល់គ្នាជាមនុស្សកំជិល គឺឯងខ្ជិលទេ បានជានិយាយថា សូមបើកឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
ម៉ាថាយ 26:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញដូច្នេះ ពួកសិស្សក៏ទើសចិត្ត ហើយនិយាយថា៖ “ហេតុអ្វីបានជាខ្ជះខ្ជាយយ៉ាងនេះ? Khmer Christian Bible ពេលពួកសិស្សឃើញដូច្នេះ ក៏និយាយទាំងខឹងថា៖ «ម្ដេចបង្ហិនដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកសិស្សឃើញដូច្នោះ គេទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ហេតុអ្វីក៏ខ្ជះខ្ជាយដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*ឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអីចឹង! អាល់គីតាប ពួកសិស្សឃើញដូច្នេះទាស់ចិត្ដជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង! |
ទ្រង់ឆ្លើយតបថា ឯងរាល់គ្នាជាមនុស្សកំជិល គឺឯងខ្ជិលទេ បានជានិយាយថា សូមបើកឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ
ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច នឹងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ
នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ
មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ