ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 26:66 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​អស់លោក​គិត​ដូចម្ដេច​?”។ ពួកគេ​និយាយ​តប​ថា​៖ “អ្នកនេះ​សមតែ​ស្លាប់​!”។

សូមមើលជំពូក

Khmer Christian Bible

តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពួកគេ​តប​វិញ​ថា៖​ «វា​សម​តែ​ស្លាប់»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ឆ្លើយ​ឡើង​ថា៖ «ជន​នេះ​សម​នឹង​ស្លាប់!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អស់​លោក​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។

សូមមើលជំពូក

អាល់គីតាប

តើ​អស់​លោក​មាន​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។

សូមមើលជំពូក



ម៉ាថាយ 26:66
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​រង្វាន់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹង នៃ​ទូលបង្គំ​ដែរ


នោះ​ពួក​សង្ឃនឹង​ពួក​ហោរា គេ​ជំរាប​ដល់​ពួក​ចៅហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់


ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រិត្យ‌វិន័យ ហើយ​តាម​ក្រិត្យ‌វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។


តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ


បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សំឡាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ


អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។