ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 24:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ចូរ​រៀន​សេចក្ដី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ហើយ​ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​រៀន​ជា​សេចក្ដី​ប្រៀប​ធៀប​អំពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង ជិត​មក​ដល់​ហើយ។

សូមមើលជំពូក

អាល់គីតាប

«ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា​ស្ដី​អំពី​ដើម​ឧទុម្ពរ​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំងជិត​មក​ដល់​ហើយ។

សូមមើលជំពូក



ម៉ាថាយ 24:32
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កា ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក


ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។


ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង