ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 23:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះវិហារ គឺ​ស្បថ​ដោយ​អាង​ព្រះវិហារ និង​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​ព្រះវិហារ​;

សូមមើលជំពូក

Khmer Christian Bible

ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ‌អង្គ​ដែល​គង់​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ស្បថ​ដោយ​យក​ម៉ាស្ជិទ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ម៉ាស្ជិទ មាន​ទាំង​អុលឡោះ​ជា​ម្ចាស់​នៃ​ម៉ាស្ជិទ​ជា​សាក្សី​ដែរ។

សូមមើលជំពូក



ម៉ាថាយ 23:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទូលបង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ​ថ្វាយ​ទ្រង់​គង់ ទុក​ជា​ទី​លំនៅ​ឲ្យ​ទ្រង់​គង់​នៅ​អស់‌កល្ប​ជានិច្ច


យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត


តែ​ទូលបង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សំរាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់‌កល្ប​ជានិច្ច


ពួក​សង្ឃ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នោះ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ទី​ឈប់​សំរាក នៅ​ដំណាក់​ទ្រង់ ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់


ដូច្នេះ អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ


ដ្បិត​មាន​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង