ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 18:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចង​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថានសួគ៌​ដែរ​ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ស្រាយ​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ ​នៅ​ស្ថាន​បរម‌សុខ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ អុលឡោះ​នឹង​ចង​នៅ​សូរ៉កា ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី អុលឡោះ​ក៏​នឹង​ស្រាយ នៅ​សូរ៉កា​ដែរ។

សូមមើលជំពូក



ម៉ាថាយ 18:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន‌សួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ


បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។


បើ​អ្នក​រាល់​គ្នា​អត់​ទោស​ដល់​អ្នក​ណា​ពី​រឿង​អ្វី នោះ​ខ្ញុំ​ក៏​អត់​ទោស​ដែរ ហើយ​រឿង​អ្វី​ដែល​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​គេ បើ​សិន​ជា​បាន​អត់​ទោស​អ្វី​មែន នោះ​គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​ហើយ