ម៉ាថាយ 18:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ ព្រះគម្ពីរខ្មែរសាកល នៅពេលនោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលសួរថា៖ “តើអ្នកណាធំជាងអ្នកណា ក្នុងអាណាចក្រស្ថានសួគ៌?”។ Khmer Christian Bible នៅគ្រានោះ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលថា៖ «ដូច្នេះ តើអ្នកធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវទូលសួរថា៖ «តើអ្នកណាធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានសួគ៌?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ អាល់គីតាប ពេលនោះ សិស្សនាំគ្នាចូលមកជួបអ៊ីសាហើយសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងនគរនៃអុលឡោះ?»។ |
តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ
ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន
កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ