ម៉ាថាយ 14:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស ព្រះគម្ពីរខ្មែរសាកល ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ។ Khmer Christian Bible នៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងមកឯពួកសិស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ អាល់គីតាប ដល់ពេលជិតភ្លឺ អ៊ីសាដើរលើទឹកឆ្ពោះទៅរកពួកសិស្ស។ |
ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់
ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ
ដូច្នេះ ចូរចាំយាមចុះ ដ្បិតមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេ ទោះបើល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬព្រឹកក្តី
ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត
បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ
កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច
មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក
ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតា ដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ