ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:53 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​រក​មហាបូជាចារ្យ​។ ពួក​នាយកបូជាចារ្យ ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ទាំងអស់​ក៏​មកជួបជុំគ្នា​។

សូមមើលជំពូក

Khmer Christian Bible

រួច​ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ​ ឯ​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ និង​ពួក​គ្រូ​វិន័យ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ ហើយ​ពួក​សង្គ្រាជ ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ​ទាំង​អស់ បាន​មក​ជួប​ជុំ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក

អាល់គីតាប

គេ​បណ្ដើរ​អ៊ីសា​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​មូស្ទី។ ពួក​អ៊ីមុាំ ពួក​អះលី‌ជំអះ និង​ពួក​តួន មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក



ម៉ាកុស 14:53
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ


នៅ​គ្រា​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ព្រះ‌នាម​កៃផា


គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។


ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់