ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​ដដែល​ម្តង​ទៀត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​នៅក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដងទៀត​អំពី​ការនេះ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ទៅ​ដល់​ផ្ទះ​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​អំពី​សេចក្ដី​នេះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ចូល​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ម្តង​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។

សូមមើលជំពូក

អាល់គីតាប

ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​សួរ​អ៊ីសា​អំពី​រឿង​នេះ​ម្ដង​ទៀត។

សូមមើលជំពូក



ម៉ាកុស 10:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ


ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ


កាល​ទ្រង់​គង់​នៅ​ដោយ‌ឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ


លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន


លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ