រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
ពួកចៅហ្វាយ 8:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឌានបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ត្រឡប់ទៅផិតតាមអស់ទាំងព្រះបាលវិញទៀត គេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីគេឌានបានស្លាប់ផុតទៅ ពួកកូនចៅអ៊ីស្រាអែលក៏បានងាកបែរទៅផិតក្បត់តាមពួកព្រះបាលវិញទៀត ហើយគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ អាល់គីតាប ក្រោយពីលោកគេឌានស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាក្បត់អុលឡោះសាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីត ធ្វើជាម្ចាស់របស់គេ |
រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
គេគិតតែបណ្តាលឲ្យរាស្ត្រអញភ្លេចឈ្មោះអញ ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាពួកព្ធយុកោគេបានភ្លេចឈ្មោះអញ ឲ្យយកឈ្មោះព្រះបាលវិញដែរ
ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្ដីកំផិតនឹងដុំថ្ម ហើយនឹងដុំឈើផង
ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ នឹងជីវិតរបស់ពួកចាស់ទុំដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន នឹងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ
គេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់
ប៉ុន្តែគេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកឰយុកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកឰយុកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ
ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល នឹងព្រះអាសថារ៉ូតវិញ
ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក
គេឌានជាកូនយ៉ូអាសក៏ស្លាប់ទៅ ក្នុងកាលដែលមានអាយុវែងយឺនយូរល្អ គេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាស ជាឪពុកនៅអូប្រា ជាក្រុងរបស់អ័បៀស៊ើរ។
គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
គេក៏យកប្រាក់៧០រៀលពីវិហាររបស់ព្រះបាល-បេរីតជូន លោកក៏យកទៅជួលពួកមនុស្សពាលអានាថា ឲ្យចុះចូលតាមខ្លួន
កាលពួកមនុស្សនៅប៉មស៊ីគែមបានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត