ឯសេបាស នឹងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។
ពួកចៅហ្វាយ 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេឌាន កូនយ៉ូអាស ក៏ត្រឡប់មកពីចំបាំងតាមផ្លូវដែលឡើងទៅឯភ្នំហេរេស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេឌានកូនយ៉ូអាស ក៏វិលត្រឡប់ពីសមរភូមិ តាមផ្លូវដែលឡើងទៅឯភ្នំហេរេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ អាល់គីតាប លោកគេឌាន ជាកូនរបស់លោកយ៉ូអាសវិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ |
ឯសេបាស នឹងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។
លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល នឹងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក