ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ
ពួកចៅហ្វាយ 6:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទេវតានៃព្រះក៏មានបន្ទូលប្រាប់ថា ចូរយកសាច់ នឹងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះពោលមកគាត់ថា៖ «ចូរដាក់សាច់ និងនំបុ័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ |
ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ
គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក
តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ
ដូច្នេះម៉ាណូអាគាត់យកកូនពពែ នឹងដង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតាក៏ធ្វើយ៉ាងអស្ចារ្យ ក្នុងខណៈដែលម៉ាណូអា នឹងប្រពន្ធកំពុងមើល
ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ នឹងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ
រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ នឹងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ នឹងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ