រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង នឹងស្រុករបស់ខ្លួនវិញទៅ។
ពួកចៅហ្វាយ 21:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ នឹងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះ ត្រឡប់ទៅកាន់កុលសម្ព័ន្ធ និងគ្រួសាររបស់គេ គឺវិលទៅស្រុកដែលជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ចាកចេញពីជំរំ វិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ អាល់គីតាប ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ចាកចេញពីជំរំវិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ |
រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង នឹងស្រុករបស់ខ្លួនវិញទៅ។
ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង
នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚