ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 21:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ហើយ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្រី្ដ​ទាំង​ប៉ុន្មាន​ដែល​បាន​ស្គាល់​ប្រុស​ហើយ កុំ​ឲ្យ​សល់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 21:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ


យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី នឹង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ


ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ​ដែល​នៅ​ក្នុង​ស្រុក​កាណាន។