ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ
ពួកចៅហ្វាយ 19:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគាត់បានចូលទៅក្នុងផ្ទះហើយ គាត់ក៏យកកាំបិត មកកាត់សាកសពរបស់នាងជាដប់ពីរកំណាត់ ហើយផ្ញើកំណាត់សាកសពនីមួយៗ ទៅពាសពេញក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។ អាល់គីតាប លុះទៅដល់ផ្ទះហើយ គាត់ក៏យកកាំបិតមកកាប់សាកសពប្រពន្ធចុងគាត់ជាដប់ពីរកំណាត់ រួចផ្ញើកំណាត់នីមួយៗទៅឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែល។ |
ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ
លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់