មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ
ពួកចៅហ្វាយ 19:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល នេះនែកូនក្រមុំរបស់ខ្ញុំ នឹងប្រពន្ធរបស់អ្នកនេះ ខ្ញុំនឹងនាំចេញមកឥឡូវ ឲ្យអ្នករាល់គ្នាបានបន្ទាបនាងចុះ ហើយប្រព្រឹត្តនឹងនាងតាមតែចិត្ត សូមកុំឲ្យតែប្រព្រឹត្តអំពើដ៏លាមកដល់ម៉្លេះនឹងមនុស្សនេះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ នេះនែកូនក្រមុំរបស់ខ្ញុំ និងប្រពន្ធចុងរបស់អ្នកនេះ ខ្ញុំនឹងនាំពួកនាងចេញមកឥឡូវ។ សូមយកពួកនាងទៅប្រព្រឹត្តតាមតែចិត្ត តែសូមកុំប្រព្រឹត្តអំពើថោកទាបនឹងមនុស្សនេះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។ អាល់គីតាប មើល៍ខ្ញុំមានកូនស្រីនៅក្រមុំព្រហ្មចារីនៅឡើយ ហើយអ្នកនោះក៏មានប្រពន្ធចុងរបស់គាត់ មកជាមួយដែរ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយបងប្អូនអាចយកពួកនាងទៅប្រព្រឹត្តតាមអំពើចិត្តបងប្អូនចុះ តែសូមកុំប្រព្រឹត្តអំពើថោកទាបជាមួយបុរសនេះឡើយ»។ |
មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ
ខណៈនោះស៊ីគែម ជាបុត្រហាម៉ោរសាសន៍ហេវីជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច
ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។
លុះក្រោយទៅ បើមិនចូលចិត្តនឹងនាងវិញ នោះត្រូវបើកឲ្យទៅតាមតែចិត្ត មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយ ដ្បិតឯងបានបន្ទាបនាងហើយ។
ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ