ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
ពួកចៅហ្វាយ 18:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃនោះឆ្លើយទៅគេថា៖ «សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! ព្រះអម្ចាស់គង់ជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។ អាល់គីតាប បូជាចារ្យសាសនាឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! អុលឡោះតាអាឡានៅជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។ |
ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក ដែលកោតខ្លាចដល់ទ្រង់ គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកអ្នកដែលទាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យរាស្ត្រអញវង្វេងចេញដោយសារសេចក្ដីកំភូតរបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។
ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
សូមឲ្យព្រះដ៏ជាព្រះវរបិតា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់ដំរង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា
នោះគេប្រាប់ដល់គាត់ថា ដូច្នេះសូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ
នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង
នោះអេលីឆ្លើយថា ដូច្នេះសូមអញ្ជើញទៅ ប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ