ពួកចៅហ្វាយ 18:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួក៥នាក់ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ នឹងរូបព្រះ ព្រមទាំងរូបឆ្លាក់ នឹងរូបសិតផងឬទេ ដូច្នេះពិចារណាមើល តើត្រូវធ្វើដូចម្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ និងរូបសិតឬទេ? ដូច្នេះ ចូរពិចារណាមើលឲ្យដឹងថាត្រូវធ្វើយ៉ាងណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។ អាល់គីតាប ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។ |
នេះពីព្រោះពួកកូនចៅអ៊ីស្រាអែលនឹងនៅឥតមានស្តេច ឬចៅហ្វាយ ឥតការថ្វាយយញ្ញបូជា ឬបង្គោលគោរព ឥតអេផូឌ ឬរូបព្រះជាយូរអង្វែង
ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ នឹងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន
គេក៏បែរចូលទៅក្នុងផ្ទះមនុស្សកំឡោះជាពួកលេវីនេះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរពីសេចក្ដីសុខទុក្ខ
ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក
នោះមានម្នាក់ជំរាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសំបថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង