ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ទី​នោះ គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចេញ​ពី​ទី​នោះ គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​មក​ដល់​ផ្ទះ​មីកា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។

សូមមើលជំពូក

អាល់គីតាប

ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម រហូត​ដល់​ផ្ទះ​លោក​មីកា។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​បញ្ចុះ​សព​លោក នៅ​ចុង​ព្រំ​ដី ជា​មរដក​របស់​លោក ត្រង់​ធីម៉្នាត-សេរ៉ា ដែល​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ខាង​ជើង​ភ្នំ​កាអាស​ទៅ


ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស​ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚


រីឯ​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មីកា


ក៏​ឡើង​ទៅ​បោះ​ទ័ព​នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម


ឯ​ពួក​៥​នាក់​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស គេ​ក៏​ផ្តើម​និយាយ​ទៅ​បង​ប្អូន​គេ​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ នឹង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់ នឹង​រូប​សិត​ផង​ឬ​ទេ ដូច្នេះ​ពិចារណា​មើល តើ​ត្រូវ​ធ្វើ​ដូច​ម្តេច


នៅ​វេលា​នោះ ក្នុង​គ្រា​ដែល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល នោះ​មាន​ពួក​លេវី​ម្នាក់ ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង