ពួកចៅហ្វាយ 18:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ នឹងអែសថោល គេលើកគ្នាចេញទៅទាំងមានគ្រឿងសឹក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មនុស្សប្រាំមួយរយនាក់ពីកុលសម្ព័ន្ធដាន់ ដែលប្រដាប់ដោយគ្រឿងសឹក បានលើកគ្នាចេញពីសូរ៉ាស់ និងអែសថោល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។ អាល់គីតាប ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។ |
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនឹងអែសថោល។
កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វីដែលនៅផែនដីនេះ។
ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម