ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 16:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន​ពី​លើ​ដំបូល​កំពុង​ដែល​គាត់​ឡក​ត្លុក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​ក្នុង​វិហារ។ ពួក​មេ​សាសន៍​ភីលី‌ស្ទីន​ទាំង​អស់ក៏​នៅ​ទី​នោះ​ដែរ ហើយ​នៅ​លើ​ដំបូល មាន​មនុស្សទាំង​ប្រុស​ទាំង​ស្រី​ប្រមាណ​បី​ពាន់ ឈរ​មើល​ពី​លើ​ដំបូល ក្នុង​ពេល​សាំ​សុន​កំពុង​ឡក​ត្លុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បី‌ពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី នៅ​ពេញ​វិហារ។ ពួក​ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំ‌សុន​ឡក។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 16:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​កាល​១​ថ្ងៃ ពេល​ជិត​ងងឹត​ហើយ នោះ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​តែ​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់


កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។


រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល


នោះ​សាំសុន​សូម​ដល់​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច


គ្រា​នោះ សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ឲ្យ​ទូលបង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូលបង្គំ​ទាំង​២​តែ​ម្តង


តែ​នៅ​ក្នុង​ទី​ក្រុង​នោះ មាន​ប៉ម​១​មាំ‌មួន​ណាស់ ឯ​ពួក​មនុស្ស​នៅ​ក្រុង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី គេ​ក៏​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ រួច​បិទ​ទ្វារ​នាំ​គ្នា​ឡើង​ទៅ​ដល់​កំពូល