កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ទៅហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
ពួកចៅហ្វាយ 16:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំសុនសូមដល់ក្មេងដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំសុនពោលទៅក្មេងដែលដឹកដៃគាត់ថា៖ «សូមឲ្យពាល់សសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំបានផ្អែកលើសសរនោះផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំសុនពោលទៅក្មេងដែលដឹកដៃលោកថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។ អាល់គីតាប លោកសាំសុនពោលទៅក្មេងដែលដឹកដៃគាត់ថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។ |
កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ទៅហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
រីឯរោងនោះមានពេញណែន ដោយមនុស្សទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុនពីលើដំបូលកំពុងដែលគាត់ឡកត្លុក