ពួកចៅហ្វាយ 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង នឹងស្រុកទំនាបថែមទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។ អាល់គីតាប បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។ |
តមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត
នៅគ្រានោះ យ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា នឹងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ទៅ គឺលោកបានបំផ្លាញគេ នឹងទីក្រុងគេអស់រលីង
គឺស្រុកភ្នំ ស្រុកទំនាប ស្រុកវាល ស្រុកជំរាល ទីរហោស្ថាន នឹងស្រុកត្បូង ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស)
រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសំឡាប់សេសាយ អ័ហ៊ីម៉ាន នឹងតាលម៉ាយបង់។
ពួកកូនចៅយូដាក៏ច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង