ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 1:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប បាន​ទៅ​វាយ​យក​បាន កាលែប​ក៏​ឲ្យ​នាង​អាកសា​ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​លោក​កាលែប បាន​ទៅ​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា​ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 1:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ


ដូច្នេះ​អូធ្នាល ជា​កូន​កេណាស​ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ


ឯ​កាលែប​គាត់​បាន​សន្យា​ថា បើ​អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ


រួច​កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ ដែល​បាន​ជួយ​ឲ្យ​រួច គឺ​ជា​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប