ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 7:70 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​ដង្វាយ​សំរាប់​ការ​នោះ លោក​ចៅហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សំលៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សំរាប់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​ងារ​នេះ។ លោក​ទេសា‌ភិបាល បាន​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស ១ ០០០ ដារីក ពែង​មាស ៥០ សម្លៀក‌បំពាក់​ពួក​សង្ឃ ៥៣០ សម្រាប់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក

អាល់គីតាប

មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ជូន​ប្រាក់ សម្រាប់​ការ​សង់​ម៉ាស្ជិទ។ លោក​អភិបាល​បាន​ជូន​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ម៉ាស្ជិទ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក



នេហេមា 7:70
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទាំង​ឆ្នាំង ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង


ព្រម​ទាំង​សម ចាន‌គោម នឹង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ នឹង​ផ្តិល​មាស តាម​ទំងន់​និមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់


ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សំរេច​ការ​ទាំង​ប៉ុន្មាន​នោះ​ដែល​គាត់​ធ្វើ​ថ្វាយ​ស្តេច​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ


ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០


រីឯ​ពួក​អ្នក​ដែល​បោះ​ត្រា នោះ​គឺ​នេហេមា កូន​ហាកាលា ជា​ចៅហ្វាយ​ទី​ក្រុង បន្ទាប់​មក សេដេគា


ហើយ​លោក​ចៅហ្វាយ​ក៏​ប្រាប់​គេ​ថា មិន​ត្រូវ​ឲ្យ​គេ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ចាំ​ទំរាំ​ដល់​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម នឹង​ធូមីម។


អូដ្ឋ មាន​៤៣៥ នឹង​លា មាន​៦៧២០។


ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក នឹង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ


ឯ​នេហេមា ដែល​ជា​ចៅហ្វាយ​ទី​ក្រុង នឹង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រិត្យ‌វិន័យ​នោះ


រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង


លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា


ហើយ​ទាំង​ផើង ជើង‌ក្រាន ចាន‌គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន នឹង​ពែង ដែល​ធ្វើ​ពី​មាស ហើយ​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់