គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
នេហេមា 7:64 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះបានរកនាមត្រកូលតាមបញ្ជីពង្សាវតាររបស់ខ្លួនមិនឃើញទេ ដូច្នេះ គេត្រូវផាត់ចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ អាល់គីតាប អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាអ៊ីមុាំ |
គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ នឹងសេចក្ដីសញ្ញានៃការងារនោះ នឹងពួកលេវីដែរ។
គ្រានោះ ព្រះនៃខ្ញុំទ្រង់បណ្តាលចិត្តខ្ញុំ ឲ្យប្រមូលពួកអ្នកធំ ពួកមេ នឹងពួកជន ដើម្បីនឹងរាប់គេតាមពង្សាវតារ ខ្ញុំក៏រកឃើញបញ្ជីពង្សាវតារនៃពួកអ្នក ដែលឡើងមកជាន់មុន ហើយខ្ញុំឃើញមានសេចក្ដីកត់ទុកក្នុងបញ្ជីនោះថា
ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។
បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ