ឯបុត្ររបស់ហាណានា គឺពេឡាធា នឹងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា នឹងសេកានា
នេហេមា 6:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា បានស្បថនឹងគាត់ ដោយព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនអើរ៉ាស មួយទៀតយ៉ូហាណាន ជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនបេរេគា ធ្វើជាប្រពន្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនរបស់អើរ៉ាស ហើយយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនរបស់បេរេគា ធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។ អាល់គីតាប ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។ |
ឯបុត្ររបស់ហាណានា គឺពេឡាធា នឹងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា នឹងសេកានា
បន្ទាប់នឹងគាត់មានហាណានា ជាកូនសេលេមា នឹងហានូន ជាកូនទី៦របស់សាឡាប គេបានជួសជុលមួយដុំទៀត បន្ទាប់នឹងគេនោះមានមស៊ូឡាម ជាកូនបេរេគា បានជួសជុលទល់មុខនឹងបន្ទប់របស់ខ្លួន
បន្ទាប់ពីពួកនោះ ម្រេម៉ូត ជាកូនអ៊ូរីយ៉ា ដែលជាកូនហាកូស គាត់ក៏ជួសជុល ហើយបន្ទាប់នឹងគាត់មានមស៊ូឡាម ជាកូនបេរេគា ដែលជាកូនមសេសាបេល គាត់ជួសជុល ហើយបន្ទាប់ពីគាត់មានសាដុក ជាកូនប្អាណាបានជួសជុល
ក្នុងរវាងនោះ ពួកអ្នកធំក្នុងសាសន៍យូដា គេក៏ផ្ញើសំបុត្រជាច្រើនច្បាប់ទៅថូប៊ីយ៉ា ហើយមានសំបុត្ររបស់ថូប៊ីយ៉ាមកដល់គេវិញដែរ
គេក៏និយាយពីការល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកគំរាម ឲ្យខ្ញុំភ័យ។