ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែងនឹងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ
នេហេមា 4:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជាងថ្មគេក្រវាត់ដាវនៅចង្កេះ ហើយក៏ធ្វើការទាំងដូច្នោះ ឯអ្នកដែលផ្លុំត្រែ នោះក៏នៅជិតខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកជាងសង់ សុទ្ធតែស្ពាយដាវជាប់នឹងខ្លួន ហើយធ្វើការ ឯអ្នកដែលផ្លុំត្រែឈរនៅក្បែរខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ អាល់គីតាប រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ |
ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែងនឹងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ
ចំណែកពួកអ្នក ដែលធ្វើកំផែង នឹងពួកអ្នក ដែលលីសែង ហើយពួកអ្នកដែលជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ
ហើយខ្ញុំប្រាប់ដល់ពួកអ្នកធំ ពួកមេ នឹងពួកបណ្តាជនទាំងពួងថា ការនេះជាការធំវែងពេកណាស់ យើងរាល់គ្នាឃ្លាតឆ្ងាយពីគ្នា នៅលើកំផែងផង
បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់ឯង នោះត្រូវផ្លុំត្រែឲ្យមានសំឡេងស្លន់ ទើបនឹងមានសេចក្ដីនឹករឭកពីឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងមានសេចក្ដីសង្គ្រោះ ឲ្យឯងរាល់គ្នារួចពីខ្មាំងសត្រូវចេញ