ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​យ៉ូយ៉ា‌គីម ក៏​មាន​ពួកសង្ឃ ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ ខាង​វង្ស​សេរ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​យ៉ូ‌យ៉ាគីម ពួក​សង្ឃ​ដែល​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​មាន ខាង​សេ‌រ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មហា‌បូជា‌ចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជា‌ចារ្យ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ា‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា

សូមមើលជំពូក

អាល់គីតាប

នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មូស្ទី អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​អ៊ីមុាំ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ា‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា

សូមមើលជំពូក



នេហេមា 12:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀបចំ


រីឯ​ខាង​ពួក​វង្ស​អេលាសារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗយ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលាសារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ១៦​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថាម៉ារ មាន​៨​នាក់​តាម​វង្សា​របស់​ឪពុក​គេ


យ៉ូយ៉ាដា​បង្កើត​យ៉ូណា‌ថាន ហើយ​យ៉ូណា‌ថាន​បង្កើត​យ៉ាដួរ។


ខាង​អែសរ៉ា មាន​មស៊ូឡាម ខាង​អ័ម៉ារា មាន​យ៉ូហា‌ណាន


ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន នឹង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី