នេហេមា 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗ បង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេសួរ ជាឪពុករបស់យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុករបស់អេលីយ៉ាស៊ីប អេលីយ៉ាស៊ីបជាឪពុករបស់យ៉ូយ៉ាដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា អាល់គីតាប លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា |
ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន នឹងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក នឹងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
ក៏មានបាកប៊ូគា នឹងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ
ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ
រីឯកាលមុនដំណើរនេះ អេលីយ៉ាស៊ីបដ៏ជាសង្ឃដែលបានតាំងឡើង ឲ្យត្រួតលើបន្ទប់ព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា លោកបានភ្ជាប់ញាតិនឹងថូប៊ីយ៉ា
កាលខ្ញុំមកដល់ក្រុងយេរូសាឡិមហើយ នោះខ្ញុំឃើញការអាក្រក់ ដែលអេលីយ៉ាស៊ីបបានធ្វើ ដោយរៀបចំបន្ទប់១សំរាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះវិហារនៃព្រះ
គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ នឹងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង