តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ
និក្ខមនំ 9:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូល ដោយសារម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដូចព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកម៉ូសេ។ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅ ដូចអុលឡោះតាអាឡាមានបន្ទូលតាមរយៈម៉ូសា។ |
តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ហើយ។
រួចកាលផារ៉ោនឃើញថា ភ្លៀងនឹងព្រឹល ហើយនឹងផ្គរលាន់បានស្ងប់បាត់អស់ហើយ នោះទ្រង់នៅតែធ្វើបាបទៀត គឺទ្រង់តាំងព្រះទ័យរឹងទទឹង ព្រមទាំងពួកមហាតលិកទាំងអស់គ្នាផង