ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។
និក្ខមនំ 7:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាសន៍អេស៊ីព្ទក៏ជីកទីនៅក្បែរទន្លេនឹងរកទឹកផឹក ដ្បិតគេផឹកទឹកពីទន្លេមិនបានសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍អេស៊ីព្ទទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីរកទឹកផឹក ដ្បិតគេមិនអាចផឹកទឹកទន្លេបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។ អាល់គីតាប ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។ |
ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។
ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ