និក្ខមនំ 40:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ អាល់គីតាប គេអុជចង្កៀងទាំងអស់ នៅចំពោះអុលឡោះតាអាឡា ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ
ឲ្យប្រាប់ដល់អើរ៉ុនថា កាលណាឯងអុជចង្កៀងទាំង៧ នោះត្រូវឲ្យភ្លឺទៅខាងមុខជើងចង្កៀង
អើរ៉ុនក៏ធ្វើដូច្នោះ លោកអុជចង្កៀងទាំង៧ ឲ្យមានពន្លឺទៅខាងមុខជើងចង្កៀង ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
មានផ្លេកបន្ទោរ សៀងសំឡេង នឹងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ