នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូន បោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ
និក្ខមនំ 4:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គក៏លែងធ្វើអ្វីលោកទៅ ហើយនាងពោលថា៖ «អ្នកជាប្តីដោយសារឈាម ដោយព្រោះការកាត់ស្បែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។ អាល់គីតាប ពេលនោះ អុលឡោះតាអាឡាចាកចេញពីម៉ូសា។ សាទីសេផូរ៉ាពោលថា «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការខតាន់។ |
នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូន បោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ចូរទៅជួបនឹងម៉ូសេនៅទីរហោស្ថាន លោកក៏ទៅ បានជួបនៅត្រង់ភ្នំព្រះ ហើយថើបគ្នា