រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក
និក្ខមនំ 39:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តុ នឹងគ្រឿងប្រដាប់សំរាប់តុ ហើយនឹងនំបុ័ងតាំងទុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តុ ព្រមទាំងគ្រឿងប្រដាប់សម្រាប់តុ និងនំបុ័ងដែលដាក់តាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តុសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារ និងនំប៉័ងសម្រាប់តម្កល់ថ្វាយព្រះជាម្ចាស់។ អាល់គីតាប តុសក្ការៈព្រមទាំងគ្រឿងបរិក្ខារ និងនំបុ័ងសម្រាប់តម្កល់ជូនអុលឡោះ។ |
រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក
ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសំរាប់ដាក់លើជើងនោះ នឹងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង
គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ