ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 39:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ត្បូង​១២​តាម​ចំនួន​ឈ្មោះ​ពួក​កូន​អ៊ីស្រាអែល គ្រប់​តែ​ត្បូង​នោះ​បាន​ឆ្លាក់ ដូច​ជា​គេ​ឆ្លាក់​ត្រា​ក្នុង​ត្បូង​១ មាន​ឆ្លាក់​ចុះ​ឈ្មោះ​១ ក្នុង​ពូជ​អំបូរ​ទាំង​១២

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ត្បូង​ដប់​ពីរ​គ្រាប់ តាម​ចំនួន​ឈ្មោះ​ពួក​កូន​របស់​អ៊ី‌ស្រា‌អែល ត្បូង​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ជា​ត្រា គឺ​ត្បូង​នីមួយ​ៗមាន​ឆ្លាក់​ឈ្មោះ​មួយ សម្រាប់​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​មាន​ទាំង​អស់​ដប់‌ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​មាន​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

សូមមើលជំពូក

អាល់គីតាប

ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​មាន​ទាំង​អស់​ដប់​ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​មាន​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

សូមមើលជំពូក



និក្ខមនំ 39:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឆ្លាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រាអែល​នៅ​ថ្ម​ទាំង​២​ដុំ​នោះ បែប​ដូច​ជា​ជាង​ចំឡាក់​គេ​ឆ្លាក់​ធ្វើ​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស


ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ នឹង​កែវ​មណី‌ជោតិ​១ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស


គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ‌ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង


ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​១២