និក្ខមនំ 38:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសិតធ្វើកង៤ដាក់នៅប្រទាសលង្ហិនទាំង៤ជ្រុង សំរាប់នឹងប្រហកឈើស្នែងសែងទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសិតធ្វើកងបួនដាក់នៅប្រទាសលង្ហិនទាំងបួនជ្រុង សម្រាប់ស៊កឈើស្នែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ អាល់គីតាប គាត់សិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ |
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស
គាត់ធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលរបស់កំពស់អាសនា