និក្ខមនំ 38:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន នឹងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងជើងទ្រនៅជុំវិញទីលាន ព្រមទាំងជើងទ្វារទីលាន អស់ទាំងចម្រឹងរោងឧបោសថ និងអស់ទាំងចម្រឹងជុំវិញទីលានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចម្រឹងដែលគេបោះជុំវិញព្រះពន្លា និងចម្រឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។ អាល់គីតាប រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចំរឹងដែលគេបោះជុំវិញជំរំសក្ការៈ និងចំរឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។ |
អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន នឹងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ
គេក៏ប្រើអស់ទាំងសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើជាសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ នឹងសំលៀកបំពាក់សំរាប់អើរ៉ុន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។