គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ
និក្ខមនំ 37:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគាត់យកមាសសុទ្ធ១ហាបមកធ្វើជើងចង្កៀង ហើយនឹងប្រដាប់ទាំងប៉ុន្មានសំរាប់ចង្កៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។ អាល់គីតាប គាត់ប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។ |
គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ
គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ