ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
ដ្បិតមានរបស់របរគ្រប់គ្រាន់សម្រាប់ធ្វើការទាំងនោះហើយ ថែមទាំងនៅសល់ទៀតផង។
ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ
នោះអ័សារា ជាសំដេចសង្ឃ ដែលជាវង្សសាដុក លោកទូលថា ចាប់តាំងពីវេលាដែលគេផ្តើមនាំយកដង្វាយមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះយើងខ្ញុំបានទទួលទានឆ្អែត ហើយមាននៅសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់រាស្ត្រទ្រង់ ហើយសំណល់ដែលសល់នោះ គឺជាគំនរយ៉ាងធំទាំងនេះឯង។
នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះ គេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត