និក្ខមនំ 36:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ធ្វើរនុកកណ្ដាលដើម្បីភ្ជាប់ស៊ុមទាំងអស់ ពីចុងម្ខាងទៅដល់ចុងម្ខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ អាល់គីតាប គេក៏បានធ្វើឈើទទឹងដែលនៅកណ្តាល ដើម្បីដាក់ចំពាក់កណ្តាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ។ |
ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត នឹងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច
រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ប្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។