និក្ខមនំ 36:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ធ្វើគម្របពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សម្រាប់គ្របលើត្រសាល ហើយមួយទៀតពីស្បែកផ្សោត សម្រាប់គ្របពីលើថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកស្បែកពពែឈ្មោលជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។ អាល់គីតាប គេយកស្បែកពពែឈ្មោលជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។ |
រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។